Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សិល្បៈ ឬ សិល្ប៍ (សិល-ប៉ៈ ឬ សិល)

Chuon Nath's Khmer-Khmer Dictionary
  1. សិល្ប ( ន.នាមសព្ទ ) [សិល-ប៉ៈ] or សិល្បៈ ឬ សិល្ប៍ (សិល-ប៉ៈ ឬ សិល)   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឝិល្ប; សិប្ប) សិប្បៈ ។ រៀន​សិល្ប៍ រៀន​សិប្បៈ ។ អ្នក​សិល្ប៍ អ្នក​ចេះ​សិប្បៈ ។ ខ្មែរ​ហៅ​សំដៅ​ចំពោះ​មនុស្ស​ក្បត់​ផែនដី ដែល​ប្រកាស​ខ្លួន​ថា​ជា​អ្នក​ខ្លាំង​ពូកែ ឬ​ថា​ជា​អ្នក​បុណ្យ ដឹក​នាំ​ប្រជាជន​អ្នក​ឆោត​ល្ងង់​ឲ្យ​ចុះ​ចូល​ខ្លួន​ហើយ​តាំង​ក​ជា​ទ័ព (ដូច​យ៉ាង​អាចារ្យ​ស្វា, ពោធិ៍​កំបោរ ជាដើម) : កើត​មាន​អ្នក​សិល្បិ៍​ទៅ​តាំង​សិល្ប៍​នៅ​ក្នុង​ព្រៃ​ស្ងាត់ ។
    - សិល្ប​ករ, សិល្ប​ការ ឬ - សិល្ប​ការិន ដូច​គ្នា​នឹង
    - សិប្ប​ករ, សិប្ប​ការ ឬ - សិល្ប​ការី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិប្ប) ។
    - សិល្ប​ជីវិកា ដូច​គ្នា​នឹង
    - សិប្ប​ជីវិកា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិប្ប) ។
    - សិល្ប​ជីវិន ដូច​គ្នា​នឹង
    - សិប្ប​ជីវី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិប្ប) ។
    - សិល្ប​វិទ អ្នក​ចេះ​សិល្បៈ (សិប្ប​វិទូ) ។
    - សិល្ប​វិទ្យា ឬ - សិល្ប៍​វិជ្ជា ការ​ចេះ​សិល្បៈ; ចំណេះ​ជាង (សិល្ប​សាស្រ្ត) ។
    - សិល្ប​សាលា, សិល្ប​គ្រឹះ ឬ - សិល្បគារ (សំ. ឝិល្ប + អគារ “ផ្ទះ; រោង”) រោង​រៀន​សិល្បៈ; រោង​ការ (សិប្ប​សាលា) ។
    - សិល្ប​សាស្រ្ត ឬ - សិល្ប៍​សាស្រ្ត ក្បួន​រៀន​សិល្បៈ; ចំណេះ​ជាង ។
    - សិល្ប៍​សាស្រ្ត​វិទ្យាការ ការ​ចេះ​សិល្ប​សាស្រ្ត ។ ខ្មែរ​ច្រើន​ហៅ​សំដៅ​ចំពោះ​មន្ត​អាគម​ផ្សេង​ៗ ។
    - សិល្ប​សិក្សា ការ​រៀន​សិល្បៈ; ការ​រៀន​ធ្វើ​ជាង ។
    - សិល្បាករ (សំ. សិល្ប + អាករ “ទី​កើត; អណ្តូង;...”) ទី​កើត​សិល្បៈ; កន្លែង​បង្កើត​សិល្បៈ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិប្ប ផង) ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar